ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៣ វិច្ឆិកា ២០២០


ព័ត៌មានពេលរាត្រី៖ ២៣ វិច្ឆិកា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​មាន​​ដូចជា រដ្ឋាភិបាល​ច្រានចោល​សំណើ​សុំ​លុប​បទ​ចោទ​«ញុះញង់»ពី​ក្រម​ព្រហ្មទណ្ឌ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ជម្រើស​សម្រាប់​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​នៅ​អាមេរិក និង​ការ​ស្នើ​ត្រួត​ពិនិត្យ​មើល​ប្រព័ន្ធ​អនុគ្រោះពន្ធ​»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​លោក Biden នឹង​តែងតាំង​សមាជិក​ដំបូងៗ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ស្អែក។ អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​កូវីដ១៩ របស់​សហរដ្ឋ​អាមេរិក គាំទ្រ​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​ការ​សាកល្បង។ ប្រទេស​នានា​ចាប់ផ្តើម​រៀបចំ​ផែនការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។​ សកម្មជន​ហុងកុង ៣ នាក់ ជាប់​ឃុំ បន្ទាប់ពី​សារភាព​ថា​បាន​ញ៉ុះញ៉ង​ឲ្យ​មាន​បាតុកម្ម​កាល​ពី​ឆ្នាំ​មុន។ មនុស្ស​ជាង ២០០នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ប្រធានាធិបតី​កាន់​តំណែង​យូរ​អង្វែង​របស់​ប្រទេស​បេឡារុស។ ចិន​ថ្កោលទោស​កតិកាសញ្ញា​ការពារ​ជាតិ​ជា​ប្រវត្ដិសាស្ត្រ​រវាង​អូស្ដ្រាលី និង​ជប៉ុន។ សារមន្ទីរជាតិ​កងទ័ព​ជើងគោក​ថ្មី​​របស់​អាមេរិក បើក​សម្ពោធ​​ក្នុង​រដ្ឋ​ Virginia៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG