ព័ត៌មានសំខាន់ៗមានដូចជា មន្ត្រីកម្ពុជាហៅការស្នើរបស់សមាជិកសភាអាមេរិកឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលថាជា«រឿងច្រំដែល»។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី៨ មានកិច្ចពិភាក្សាអំពី «សក្តានុពលទីក្រុងភ្នំពេញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បើកជំនួបដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញដើម្បីទទួលបានការជូនដំណឹងអំពីបញ្ហាសន្តិសុខជាតិ។ លោក Trump បញ្ឈប់តំណែងនាយកទីភ្នាក់ងារសន្តិសុខការបោះឆ្នោត ដោយចោទថាមានការបន្លំធ្ងន់ធ្ងរ។ សមាជិករដ្ឋសភាថៃបោះឆ្នោតលើសំណើបាតុករដែលទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ។ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់នៅត្រឹមពាក់កណ្ដាលខែមករា។ រដ្ឋមន្ត្រីការបរទេសអាមេរិកសម្ដែងការគាំទ្រចំពោះអធិបតេយ្យភាពរបស់ប្រទេសហ្សកហ្ស៊ី។ លោក Biden និងក្រុមមេដឹកនាំពិភពលោកពិភាក្សាគ្នាអំពីបញ្ហាសាកល៕