ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋាភិបាលថា សេចក្តីថ្លែងការណ៍របស់អ្នកជំនាញអ.ស.ប អំពីសិទ្ធិមនុស្សកម្ពុជា មានភាពលម្អៀង។ តុលាការខេត្តកំពង់ឆ្នាំង លើកពេលប្រកាសសាលក្រមប្រឆាំងអ្នកកាសែតជាប់ចោទពីបទ«ញុះញង់»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ព្រមានថា ការណ៍ដែលលោក Trump មិនសហការលើបញ្ហាជំងឺកូវីដ១៩ នឹងមានផលអាក្រក់។ ទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump ថា លោក Biden ទំនងជាឈ្នះការបោះឆ្នោត។ ប្រធានអង្គការសុខភាពពិភពលោកសម្ដែងការ «ព្រួយបារម្ភខ្លាំង» អំពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។ EU ចុះកិច្ចព្រមព្រៀងត្រៀមទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់អាល្លឺម៉ង់ ចំនួន ៤០៥ ពាន់លានដូស។ សហរដ្ឋអាមេរិករាយការណ៍ពី «វឌ្ឍនភាពធំធេង» ក្នុងការប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខរបស់ចិន និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕
កម្មវិធីនីមួយៗ
-
26 កុម្ភៈ 2021
ព័ត៌មានពេលរាត្រី៖ ២៦ កុម្ភៈ ២០២១
-
25 កុម្ភៈ 2021
ព័ត៌មានពេលរាត្រី៖ ២៥ កុម្ភៈ ២០២១
-
24 កុម្ភៈ 2021
ព័ត៌មានពេលរាត្រី៖ ២៤ កុម្ភៈ ២០២១
-
23 កុម្ភៈ 2021
ព័ត៌មានពេលរាត្រី៖ ២៣ កុម្ភៈ ២០២១
-
22 កុម្ភៈ 2021
ព័ត៌មានពេលរាត្រី៖ ២២ កុម្ភៈ ២០២១
-
21 កុម្ភៈ 2021
ព័ត៌មានពេលរាត្រី៖ ២១ កុម្ភៈ ២០២១