ព័ត៌មានសំខាន់ៗមានដូចជា អ្នកតាមដាននយោបាយ៖ បីឆ្នាំក្រោយត្រូវរំលាយ គណបក្សសង្គ្រោះជាតិនៅតែជាបក្សជំទាស់ដ៏សំខាន់ជាងគេនៅកម្ពុជា។ តុលាការក្រុងភ្នំពេញកោះហៅអតីតសកម្មជនបក្សប្រឆាំងជិត ៧០ នាក់បន្ថែមទៀត។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «យុវជន និងការកសាងសន្តិភាព»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ថា លោក Biden «បានឈ្នះ [ការបោះឆ្នោត] ដោយសារតែការបោះឆ្នោតមានការលួចបន្លំ»។ មន្ត្រីសុខាភិបាលអាមេរិកថា លោក Trump មិនសហការជាមួយក្រុមអន្តរកាលលោក Biden អំពីព័ត៌មានជំងឺកូវីដ១៩។ ប្រទេសចំនួន ១៥ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP។ យុទ្ធនាការរបស់លោក Trump បោះបង់ចោលផ្នែកខ្លះនៃបណ្តឹងរបស់ខ្លួនក្នុងរដ្ឋ Pennsylvania។ អាជ្ញាធរថៃអនុញ្ញាតឲ្យពលរដ្ឋគ្មានដីធ្លីអាចរស់នៅក្នុងតំបន់ព្រៃកោងកាង បើពួកគេជួយការពារតំបន់នោះ។ អ្នកវិភាគតំបន់មជ្ឈឹមបូព៌ាព្យាករណ៍ថា លោក Biden បន្តគោលនយោបាយរបស់លោក Trump៕