ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អតីតតំណាងរាស្រ្តបក្សប្រឆាំងសុំចុះចូលជាមួយបក្សកាន់អំណាច ក្រោយមន្ទីរពេទ្យរបស់ខ្លួនត្រូវបានបិទ។ មន្ត្រីហុងគ្រីអះអាងថាមិនប្រាកដថារដ្ឋមន្ត្រីការបរទេសជាអ្នកចម្លងជំងឺកូវីដ១៩នៅកម្ពុជានោះទេ។ ខ្សែភាពយន្តឯកសារ «The Donut King» អំពីជនភៀសខ្លួនខ្មែរដែលធ្វើនំដូណាត់ ចាប់ផ្តើមដាក់បញ្ចាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមសន្តិសុខថា គ្មានប្រព័ន្ធបោះឆ្នោតដែលបានលុបឬសន្លឹកឆ្នោតដែលបាត់នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកទេ។ ចិនអបអរសាទរលោក បៃដិន និងលោកស្រី ហារីស ដែលបានឈ្នះឆ្នោតកាន់តំណែងក្នុងសេតវិមាន។ លោកប្រធានាធិបតី ត្រាំ នៅស្ងៀមស្ងាត់អស់មួយសប្តាហ៍លើកលែងតែសារតាមសារ Twitter។ គណបក្សរបស់លោកស្រី អោង សានស៊ូជី សន្យាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ក្រោយជ័យជម្នះក្នុងការបោះឆ្នោត។ រដ្ឋបាលលោក បៃដិន នឹងជួបការប្រឈមជាប្រវត្តិសាស្ត្រ។ ពលរដ្ឋអាល្លឺម៉ង់រំពឹងថា នឹងមានការផ្លាស់ប្តូរធំៗក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក។ លោក បៃដិន ព្យាយាមបង្រួបបង្រួមសហរដ្ឋអាមេរិក បន្ទាប់ពីឈ្នះការបោះឆ្នោត។ ជាតិសាសន៍អ៊ុយហ្គ័រថា ចិនបានបញ្ជាក់ពីការស្លាប់និងពិរុទ្ធភាពរបស់សាច់ញាតិពួកគេដែលបាត់ខ្លួនអស់ច្រើនឆ្នាំ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕