ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកតវ៉ា៥នាក់នៅខេត្តកោះកុង ត្រូវដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធជម្លោះដីធ្លី។ លោក ហ៊ុន សែន ថាគ្មានការបិទប្រទេសដូចពាក្យចចាមអារ៉ាម ដោយសារជំងឺកូវីដ១៩នោះទេ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី«ការចាត់ចែងថវិកាជាតិឆ្នាំ២០២១ដោយតម្លាភាពនិងផ្តោតលើប្រជាពលរដ្ឋ ក្នុងគ្រាកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ជួបជាមួយទីប្រឹក្សានៃក្រុមកិច្ចការផ្ទេរអំណាចរបស់លោក។ រដ្ឋ Georgia នៃសហរដ្ឋអាមេរិក បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ គណបក្សសាធារណរដ្ឋទទួលបានអាសនៈព្រឹទ្ធសភាពាក់កណ្ដាល ដោយនៅចាំការប្រកួតអាសនៈព្រឹទ្ធសភា២ទៀត។ លោក Trump និងលោក Biden ប្រារព្ធទិវាអតីតយុទ្ធជន ក្នុងពិធីដាច់ដោយឡែកពីគ្នា។ សមាជិកសភាបក្សប្រឆាំងនៅហុងកុង ១៥ នាក់ បានលាចេញពីតំណែង បន្ទាប់ពីសហការី ៤ នាក់ត្រូវបានបណ្តេញចេញពីតំណែង និងព័ត៌មានអន្តរជាតិផ្សេងទៀត៕