ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២០


ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗមាន​​ដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​លោក​ ត្រាំ​ នឹង​ផ្ទេរ​អំណាច​ទៅ​លោក​ ចូ បៃដិន​ តាម​ច្បាប់។ ម្ចាស់​សាលា​រៀន​ និង​​​អ្នក​រក​ស៊ី​បង្ហាញ​​​ក្តី​បារម្ភ​អំពី​ការ​ខាត​បង់​ជា​ថ្មី ខណៈ​ការឆ្លងជំងឺ​កូវីដ​១៩​ ងើប​ឡើង​វិញ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ព្រមាន​ថា មនុស្ស​ប្រហែល ២ សែន​នាក់​ទៀត​អាច​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក។ យុទ្ធនាការឃោសនារបស់​លោក Trump ប្តឹង​រារាំង​រដ្ឋ Pennsylvania មិន​ឲ្យ​ប្រកាស​ថា លោក Biden ឈ្នះ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​នោះ។ ទីភ្នាក់ងារ​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ផ្ទេរ​តំណែង​ប្រធានាធិបតីអាមេរិក មិន​ទាន់​ទទួល​ស្គាល់​ថា លោក Biden ឈ្នះ​ការ​បោះឆ្នោត។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​ក្នុងដំណើរការ​បោះឆ្នោត។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ចិន ៤ នាក់​ចំពោះ​ការ​បង្ក្រាប​នៅ​ក្នុង​ទីក្រុង​ហុងកុង។ បន្ទាប់​ពី​ការបោះឆ្នោត​ដ៏​ប្រេះឆា តើ​អាមេរិក​នឹង​បោះជំហាន​ទៅ​មុខ​តាម​វិធី​ណា? អង្គការ​សហប្រជាជាតិ​៖ ទីក្រុង​ដែល​ធន់​គឺ​ជា​គន្លឹះ​នៃ​ការ​រើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩៕  

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG