ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖​ ៩ វិច្ឆិកា​២០២០


ព័ត៌មានពេលរាត្រី៖​ ៩ វិច្ឆិកា​២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​​ដូចជា ពលរដ្ឋ​មួយ​ចំនួន​នៅ​ភ្នំពេញ​បង្ហាញ​ក្តី​សង្ឃឹម ក្រោយ​លោក ចូ បៃដិន ត្រូវ​បាន​ព្យាករណ៍​ថា ឈ្នះ​ការ​បោះឆ្នោត។ កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​បន្ត​ព្រួយបារម្ភ​ពី​ការ​ធ្វើ​ស្រែ ខណៈ​ទឹក​ជំនន់​បំផ្លាញ​ស្រូវ​ ហើយ​ជីវិត​ប្រឈម​នឹង​បំណុល។ រដ្ឋាភិបាល​កម្ពុជា​​​ប្រកាស​ផ្អាក​​ដំណើរការ​សាលា​រៀន និង​កន្លែង​ប្រមូល​ផ្តុំជា​ថ្មី ក្រោយ​បារម្ភ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «បញ្ហា ប្រឈម និង ឱកាស​នៃ​អន្តរជាតូបនីយកម្ម​តំបន់​មេគង្គ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ចាត់​វិធានការ​មិន​បង្អង់​យូរ​សម្រាប់​ដំណើរការ​អន្តរកាល​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George W. Bush អបអរសាទរ​លោកJoe Biden។ មេដឹកនាំ​នានា​បន្ថែម​ទៀត​លើ​ពិភពលោក​អបអរសាទរ​លោក Joe Biden។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​ជាង ១០ លាន​ករណី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ គណបក្ស​របស់​លោកស្រី Aung San Suu Kyi មាន​ទំនុក​ចិត្ត​នៅ​ពេល​ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ​បង្ហាញ​ថា​បាន​នាំមុខ៕  

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG