ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៤ វិច្ឆិកា ២០២០


ព័ត៌មានពេលរាត្រី៖ ៤ វិច្ឆិកា ២០២០
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ​តុលាការ​ក្រុង​ភ្នំពេញ​បង្កើន​ការ​កោះហៅ​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ។ ក្រោយ​ចេញ​ពី​កម្ពុជា រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ តេស្ដវិជ្ជ​មាន​ជំងឺ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden ទន្ទឹង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ដ៏​តឹងតែង​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ តើ​គណបក្ស​ណា​នឹង​ត្រួតត្រា​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក? មនុស្ស ៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង Seattle បន្ទាប់​ពី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍​ក្នុង​យប់​ថ្ងៃ​បោះ​ឆ្នោត។ ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ទោះ​មាន​ភាព​អន្ទះអន្ទែង​មុន​ការ​បោះឆ្នោត​ក៏ដោយ។ សភា​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​សម្រេច​លើ​កញ្ចប់​ថវិកា​ចំណាយ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល។ សហរដ្ឋ​អាមេរិក​ចាកចេញ​ជា​ផ្លូវការ​ពី​​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស។ ចិន​​ថា សហរដ្ឋ​អាមេរិក​ឲ្យ​សញ្ញា​ខុស​ទៅ​តៃវ៉ាន់​អំពី​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​ដ្រូន។ យោធា​កូរ៉េខាងត្បូង​ចាប់​ខ្លូន​បុរស​កូរ៉េ​ខាងជើង​ម្នាក់​ដែល​ឆ្លងកាត់​តំបន់​គ្មាន​យោធា DMZ។ អង្គការ​សហប្រជាជាតិ​​ថា ច្បាប់​រើស​អើង​របស់​​មីយ៉ាន់ម៉ា​នាំ​ឲ្យ​មាន​មន្ទិល​លើ​សុចរិតភាព​នៃការ​បោះឆ្នោត និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG