ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកតាមដាននយោបាយអាមេរិក មើលឃើញពីឥទ្ធិពលនៃការបោះឆ្នោតអាមេរិកមកលើកម្ពុជា។ អ្នកឃ្លាំមើល៖ លទ្ធភាពនៃការកែលម្អដំណើរការប្រជាធិបតេយ្យកម្ពុជា អាស្រ័យលើមេដឹកនាំសហរដ្ឋអាមេរិក។ ព័ត៌មានអន្តរជាតិវិញមានដូចជា បទសន្ទនារវាងអ្នកយកព័ត៌មាន VOA ខ្មែរ អំពីស្ថានភាពបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនៅតាមការិយាល័យបោះឆ្នោត។ មន្ត្រីពង្រឹងច្បាប់ធានាអះអាងចំពោះអ្នកបោះឆ្នោតថា ការបោះឆ្នោតមានសុវត្ថិភាពនិងសន្តិសុខល្អ។ ពិភពលោកតាមដានដោយច្រាសច្រាលមើលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ Twitter នឹងដាក់សញ្ញាព្រមាននៅពីមុខសារណាដែលអះអាងពីលទ្ធផលនៃការបោះឆ្នោតមុនលទ្ធផលផ្លូវការត្រូវបានផ្សព្វផ្សាយ។ ពលរដ្ឋអាមេរិកាំងបោះឆ្នោតនៅថ្ងៃអង្គារនេះដើម្បីសម្រេចថាតើលោក Trump ឬលោក Biden នឹងក្លាយជាប្រធានាធិបតីអាណត្តិថ្មី។ លោក Biden និងលោក Trump ផ្ញើសារនយោបាយចុងក្រោយទៅកាន់អ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត។ លោក Trump អះអាងថា ការពន្យារពេលរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania អាចបង្កឲ្យមានអំពើហិង្សា។ តើគណបក្សណាអាចគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិកបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអង្គារនេះ?