ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១ វិច្ឆិកា ២០២០


ព័ត៌មានពេលរាត្រី៖ ១ វិច្ឆិកា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​គោល​នយោបាយ​របស់​លោក Donald Trump ​ជាមួយ​ប្រទេស​ផ្តាច់ការ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ធ្វើ​ហូល​ពិតាន​ ទោះ​​តម្រូវ​ការ​ទីផ្សារ​ផលិតផល​នេះ​តូច​ខ្លាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania រី​ឯ​លោក Biden នៅ​រដ្ឋ Michigan។ រដ្ឋ​​​​​​​មួយ​ចំនួន​អាច​​​​សម្រេច​លទ្ធផល​​នៃ​​ការ​បោះឆ្នោត​​ឆ្នាំ​ ២០២០ នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​អ្នក​ឃោសនា​ឱ្យ​លោក Trump ព្រមាន​ថា​លោក Biden នឹង​​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​អាមេរិកាំង​​អន្តរាយ។ បង​ស្រី​របស់​សកម្មជន​ថៃ​បាត់​ខ្លួន​លោក Wanchalearm នឹង​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​សវនាការ​អំពី​ករណី​បាត់​ខ្លួន​នេះ។ ប្រទេស​វៀតណាម​ចង់​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ដ៏​មាំទាំ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥។ គ្រោះ​រញ្ជួយ​ដី​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៣៩ នាក់​ស្លាប់​នៅ​តួកគី និង​កោះ​មួយ​ចំនួន​នៅ​ក្រិក។ មនុស្ស​ចំនួន ៤ នាក់​បាន​ស្លាប់​​នៅ​ហ្វីលីពីន ដោយសារ​តែ​ព្យុះ​ទីហ្វុង Goni។ អ្នក​តំណាងរាស្ត្រ​ទីក្រុង​ហុងកុង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​បង្អាក់​ដល់​​ដំណើរការ​​រដ្ឋសភា។ អ្នក​វាយប្រហារ​​ម្នាក់​ទៅ​លើ​អាចារ្យ​គ្រិស្ត​និកាយOrthodox សញ្ជាតិ​ក្រិកនៅ​ទីក្រុង​លីយ៉ុង ត្រូវ​បាន​ចាប់​ខ្លួន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG