ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៣០ តុលា ២០២០


ព័ត៌មានពេលរាត្រី៖ ៣០ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលស្នើលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតជិត ៧០០នាក់ ច្រើនជាងរាល់ឆ្នាំ។ មន្ត្រីជាន់ខ្ពស់កម្ពុជាប្រតិកម្មនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានថាជា«គំនិតបង្កហេតុ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា យុទ្ធនាការឃោសនាបោះឆ្នោតប្រើប្រាស់ទូរទស្សន៍និងបណ្តាញព័ត៌មានសង្គម។ គោលនយោបាយតឹងរ៉ឹងរបស់លោក Trump ចំពោះប្រទេសចិននិងគុយបា អាចទាក់ទាញអ្នកបោះឆ្នោតនៅរដ្ឋសំខាន់ៗ។ ដោយជាប់ទាក់ទិននឹងការបោះឆ្នោតអាមេរិកាំង អ៊ុយក្រែនសង្ឃឹមថានឹងមានការគាំទ្រយោធាពីសហរដ្ឋអាមេរិកថែមទៀត។ អ្នកជួយសង្គ្រោះក្នុងប្រទេសវៀតណាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់បន្ទាប់ពីការបាក់ដីកប់ផ្ទះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បញ្ចប់ទស្សនកិច្ច៥ប្រទេសនៅអាស៊ីក្នុងប្រទេសវៀតណាម ជាមួយសារប្រឆាំងនឹងចិន។ ការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG