ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៧ តុលា ​២០២០


ព័ត៌មានពេលរាត្រី៖ ២៧ តុលា ​២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ។ តុលាការ​កំពូល សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត​លើ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ក្នុង​ករណី​ចារកម្ម។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បោះឆ្នោត​អនុម័ត​ឲ្យ​អ្នកស្រី Barrett ធ្វើជា​ចៅក្រម​តុលាការ​កំពូល​តាម​ការ​ស្នើ​របស់​លោក Trump។ លោក Trump ច្រានចោល​ការ​អះអាង​របស់​លោក Biden ដែល​ថា លោក​បាន «ចុះចាញ់» ក្នុង​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ នៅ​ថ្ងៃ​អង្គារ​នេះ លោក Biden នឹង​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Georgia រី​ឯ​លោក Trump នឹង​ទៅ​រដ្ឋ Wisconsin។ វៀតណាម​ត្រៀម​ជម្លៀស​មនុស្ស ១ លាន ៣ សែន​នាក់ នៅ​ពេល​ដែល​ព្យុះ​ទីហ្វុង Molave ជិត​មក​ដល់។ សហរដ្ឋ​អាមេរិក​ផ្ដោត​លើ «ការ​គំរាមកំហែង» ពី​ប្រទេស​ចិន នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ឥណ្ឌា។ អ្នក​ជំនាញ​ថា វិធី​ការពារ​ជំងឺ​កូវីដ១៩ នៅតែ​ចាំបាច់ ទោះ​ពេល​មាន​វ៉ាក់សាំង​ក៏ដោយ។ នាយក​អង្គការWHO ព្រមាន​ប្រឆាំង​នឹង​ការ​យក​ជំងឺ​កូវីដ១៩ ធ្វើ​នយោបាយ។ ក្រសួង​ការពារ​ប្រទេស​អាមេរិក​ថា ក្រសួង​ការបរទេស​អាមេរិក​យល់ព្រម​លើ​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG