ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរបំបែកក្រុមបាតុករនៅមុនស្ថានទូតចិន ខណៈសមាជិកបក្សប្រឆាំង២នាក់ ត្រូវឃាត់ខ្លួននៅខេត្តត្បូងឃ្មុំ។ អ្នកតាមដានថា ២៩ ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាប្រឈមការប្រេះឆានយោបាយ និងការរំលោភសិទ្ធិមនុស្ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Biden នឹងប្រឈមមុខគ្នានៅក្នុងការជជែកដេញដោលលើកចុងក្រោយនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកថា អ៊ីរ៉ង់និងរុស្ស៊ីចាប់ផ្តើមវាយប្រហារថ្មីលើការបោះឆ្នោតសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីថៃលុបចោលបទបញ្ជាដាក់ប្រទេសក្នុងភាពអាសន្ន ទោះជាការតវ៉ានៅបន្តធ្វើក៏ដោយ។ លោក Pompeo នឹងធ្វើទស្សនកិច្ចទៅតំបន់អាស៊ីខាងត្បូង ស្របពេលដែលភាពតានតឹងជាមួយចិនកាន់តែខ្លាំងឡើង។ នាយកទីភ្នាក់ងារចារកម្មអង់គ្លេសនិយាយថា ចិនជាការគំរាមកំហែងធំបំផុតក្នុងរយៈពេលវែងសម្រាប់ប្រទេសអង់គ្លេស។ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ នេះអាចមិនដូចការបោះឆ្នោតឯទៀតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ មូលហេតុដែលនាំឲ្យការស្ទង់មតិអ្នកបោះឆ្នោតឆ្នាំ ២០២០ អាចត្រឹមត្រូវជាងការស្ទង់មតិឆ្នាំ ២០១៦៕