ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អង្គការ Human Rights Watch ថា ឧត្តមសេនីយ៍កម្ពុជាប្រព្រឹត្តអំពើពុករលួយនិងទិញសញ្ជាតិស៊ីប។ អតីតអ្នកកាសែតអាស៊ីសេរីសុំឲ្យតុលាការកំពូលបញ្ឈប់កិច្ចស៊ើបសួរក្នុងសំណុំរឿងចារកម្ម។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានការពិភាក្សាអំពី «គណបក្សសង្គ្រោះជាតិធ្វើបាតុកម្មជុំវិញពិភពលោកប្រឆាំងនឹងចិននៅខួបសន្តិភាពទីក្រុងប៉ារីស»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Biden នឹងប្រឈមមុខគ្នានៅក្នុងការជជែកដេញដោលលើកចុងក្រោយនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ លោកBiden រៃអង្គាសថវិកាបានច្រើនជាងលោក Trump នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកថា អ៊ីរ៉ង់និងរុស្ស៊ីចាប់ផ្តើមវាយប្រហារថ្មីលើការបោះឆ្នោតសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីថៃលុបចោលបទបញ្ជាដាក់ប្រទេសក្នុងភាពអាសន្ន ទោះជាការតវ៉ានៅបន្តធ្វើក៏ដោយ។ លោក Pompeo នឹងធ្វើទស្សនកិច្ចទៅតំបន់អាស៊ីខាងត្បូង ស្របពេលដែលភាពតានតឹងជាមួយចិនកាន់តែខ្លាំងឡើង៕