ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៣ តុលា ២០២០


ព័ត៌មានពេលរាត្រី៖ ១៣ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ FBI នៅ​ប្រទេស​កម្ពុជា។ មន្ត្រី៖ កម្ពុជា​ជួប​ជំនន់​ធំ​មិន​ធ្លាប់​មាន​នា​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ។ សហជីព៖ ​ភាគី​ពាក់​ព័ន្ធ​ស្វះ​ស្វែង​បន្ត​ចរចា​ដើម្បី​បញ្ចប់​វិវាទ​ការងារ​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី។ ចិន​ថា​ កម្ពុជា​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​​​សកល​ស្តីពី​សន្តិសុខ​ទិន្នន័យ​ដែល​ចម្រូង​ចម្រាស​​ជាមួយ​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​គ្រោង​ចោទសួរ​អ្នកស្រី Barrett បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ដែល​តែងតាំង​ដោយ​លោក Trump នៅ​ថ្ងៃ​អង្គារ​នេះ។ លោក Trump និង​លោក Biden ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ វេជ្ជបណ្ឌិត​ថា លោក Trump ធ្វើ​តេស្ត​ឃើញ​ថា​លែង​មាន​ជំងឺ​កូវីដ១៩ ហើយ។ ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ទៅ​បោះឆ្នោត​​មុន​ថ្ងៃ​បោះឆ្នោត​ទី​៣​ ខែ​វិច្ឆិកា។ ការ​សម្លាប់​រង្គាល ៤៤​ឆ្នាំ​មុន​នៅ​តាម​លង​ជនជាតិ​ថៃ​ដែល​រួច​ជីវិត។ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter មាន​អាយុ ៩៦ ឆ្នាំ​ហើយ។ វត្តមាន​នាវា​​នេសាទ​​ត្រី​ចិន​៣០០គ្រឿង​​នៅ​ក្នុង​សមុទ្រ​​​អាមេរិក​ខាង​ត្បូង​​នាំ​ឲ្យ​មាន​កង្វល់​​​សន្តិសុខ​​ម្ហូបអាហារ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG