ព័ត៌មានសំខាន់ៗអំពីកម្ពុជាមាន បទសម្ភាសន៍ VOA ជាមួយអ្នកនិពន្ធលោក Sebastian Strangio៖ សៀវភៅ «នៅក្រោមស្រមោលនាគ» បង្ហាញពីការពង្រីកអំណាចចិននៅអាស៊ាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទ្វីបអាស៊ីនាំមុខគេខាងការរំលោភបំពានសេរីភាពសារព័ត៌មានជុំវិញការរាយការណ៍ពីជំងឺកូវីដ១៩។ ព្រំដែនអង់គ្លេសអឺរ៉ុប នឹងច្របូកច្របល់និងខ្វះអាហារ បើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសអាមេរិកកោតសរសើរវេទិកា Quad ជាមធ្យោបាយមួយ«ទប់ទល់»នឹងចិន។ ក្រុមអ្នកជំនាញព្រមានអំពីប្រទេសចិនប្រើវ៉ាក់សាំងកូវីដ១៩ក្នុងករណីអាសន្ន៕