ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៨ តុលា ២០២០


ព័ត៌មានពេលរាត្រី៖ ៨ តុលា ២០២០
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ដី ៦០០ ហិកតា​នៅខេត្ត​ព្រះសីហនុ ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន​គ្រួសារ​ឧកញ៉ា លី យ៉ុងផាត់ ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​ថា «​ទុក​អត់​ប្រយោជន៍»។ លោក​ ហ៊ុន សែន កោត​សរសើរ​ក្រុមហ៊ុន​ឯកជន​មិន​បិទ​ដំណើរការ គ្រា​មាន​វិបត្តិ​កូវីដ១៩។ នៅក្នុង​កម្មវិធី Hello VOA នារាត្រី​នេះ មាន​ការ​ពិភាក្សា​អំពី «ការ​អនុវត្ត​ច្បាប់​សម្រាប់​សហគ្រិនភាព​ស្អាតស្អំ​នៅ​កម្ពុជា ក្នុងគ្រា​កូវីដ១៩​​»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ដំណើរការ​នៃវិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។ ​អនុ​ប្រធានាធិបតី​ អាមេរិក​លោក​ Pence និង​អ្នកស្រី​​ Harris ប្រកែក​គ្នា​អំពី​កង្វល់​នៃ​ជំងឺ​កូវីដ១៩។ យុទ្ធនាការ​របស់​លោក​​ Trump កំពុង​គិត​ពី​យុទ្ធសាស្ត្រ​ថ្មី​ ខណៈ​លោកមាន​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ទប់ទល់​ឥទ្ធិពល​របស់​ចិន​តាមរយ:​ការ​ផ្ដល់ជំនួយ​ឲ្យ​ប្រទេស​ចំនួនប្រាំ​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ Trump ប្រកាសថា ​ការ​ឆ្លង​ជំងឺកូវីដ១៩​ ជា «ពរ​ពី​ព្រះ​ជា​ម្ចាស់»៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG