ព័ត៌មានអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកខកចិត្តចំពោះការវាយចោលអគារនៅរាម ខណៈលោក ហ៊ុន សែន ថា កំពង់ផែយោធាមិនមែនសម្រាប់តែប្រទេសចិននោះទេ។ ការទន្ទ្រានដីរដ្ឋដ៏ចម្រូងចម្រាសនៅមណ្ឌលគិរី ពាក់ព័ន្ធតាំងពីមេឃុំដល់សមាជិកព្រឹទ្ធសភា។ កម្មករប្រមូលសំរាមនៅភ្នំពេញសម្រេចចូលធ្វើការវិញ ក្រោយមានដំណោះស្រាយ។ កម្មវិធី Podcast កម្ពុជាសម្លឹងទៅមុខ មានកិច្ចពិភាក្សាអំពី «សមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់ និងសកលលោក»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump គ្រោងនឹងចូលរួមការជជែកដេញដោលលើកទី២ ជាមួយលោក Biden ពេលលោកកំពុងព្យាបាលជំងឺកូវីដ១៩។ ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងសេតវិមាន ធ្វើឲ្យមានការចាប់អារម្មណ៍លើបេក្ខជនអនុប្រធានាធិបតី។ មេដឹកនាំយោធាកំពូលៗរបស់សហរដ្ឋអាមេរិក កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីប្រាស្រ័យទាក់ទងអ្នកមានជំងឺកូវីដ១៩។ ការស្ទង់មតិបង្ហាញថា ទស្សន:អវិជ្ជមានលើប្រទេសចិនកើនឡើងក្នុងចំណោមប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យជឿនលឿន៕