ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៦ កញ្ញា ២០២០


ព័ត៌មានពេលរាត្រី៖ ៦ កញ្ញា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដាក់​បន្ទុក​អ្នក​ផ្តល់​សេវា ​ប៉ះពាល់​ឯកជន​ភាព​ និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ការ​ស្រង់​ស្ថិតិ​បុគ្គលិក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ការ​គំរាមកំហែង​។ សហរដ្ឋអាមេរិក​និង​ជប៉ុន​ចាំបាច់​ត្រូវ​តែ​ចូលរួម​ថែម​ទៀត​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​កាន់តែ​ខ្លាំង​ឡើង​នៅ​អាស៊ីអាគ្នេយ៍​រួម​ទាំង​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា ​លោក Trump ទំនងជា​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩​ឆាប់ៗ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​ការ​រំពឹង​ខ្ពស់​សម្រាប់​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​បាន ៧២ ម៉ោង លោកTrump ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ។ អង្គការ​សុខភាព​ពិភពលោក​ថា ១០% នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក​អាច​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ លោក Pompeo រិះគន់ «ទង្វើ​ទុច្ចរិត» របស់​ចិន ក្នុង​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី។ មជ្ឈមណ្ឌល​បង្ការ​ជំងឺ CDC ថា ជំងឺ​កូវីដ១៩ អាច​ឆ្លង​តាម​វីរុស​ដែល​មាន​ក្នុង​ខ្យល់។ មេដឹកនាំ​បរទេស​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់ Nagorno-Karabakh។ ការ​រំលោភ​បំពាន​​ផ្សេងៗ​​កើតឡើង​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​មីយ៉ាន់ម៉ា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG