ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគ៖ ការវាយកម្ទេចអគារកងទ័ពជើងទឹកជួសជុលដោយអាមេរិក បង្កើនមន្ទិលកម្ពុជាកាន់តែរំកិលទៅរកចិន។ តុលាការកាត់ទោសចាងហ្វាងសារព័ត៌មាន TVFB រឿងបង្ហោះសម្តីរបស់លោកហ៊ុន សែន តែព្យួរទោស។ ស្ថាប័នបោះឆ្នោតគ.ជ.ប.អំពាវនាវឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ផ្នត់គំនិតថ្មីដើម្បីជោគជ័យសម្រាប់ស្ត្រីក្នុងបរិបទទំនៀមទម្លាប់ប្រពៃណី»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ចាកចេញពីមន្ទីរពេទ្យមួយសន្ទុះដើម្បីជួបក្រុមអ្នកគាំទ្រ។ ការឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោកកើនដល់ជាង ៣៥ លានករណី។ ការប្រយុទ្ធគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់បានធ្លាយហួសព្រំដែនតំបន់ជម្លោះ Nagorno-Karabakh។ ធនាគារពិភពលោកថា កុមារអាហ្វហ្គានីស្ថានរាប់លាននាក់មិនបានចូលរៀន៕