ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការចោទប្រកាន់ពលរដ្ឋ៣នាក់ថា«ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ក្រោយការតវ៉ានៅមុខក្រសួងដែនដី។ អ្នកកាសែត២នាក់ដែលរងរបួស ដាក់ពាក្យបណ្តឹង «ប៉ុនប៉ងវាយសម្លាប់» ក្រោយរាយការណ៍បទល្មើសព្រៃឈើ។ តំណាងអង្គការខ្មែរអាមេរិកាំងដាក់ញត្តិនៅស្ថានទូតកម្ពុជានិងក្រសួងការបរទេសអាមេរិករឿងចាប់ខ្លួនថ្មីៗនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Biden ប៉ះទង្គិចគ្នាក្នុងការជជែកដេញដោលដ៏វីវក់។ អ្នកគាំទ្រគណបក្សទាំងពីរបញ្ចេញប្រតិកម្មផ្ទុយគ្នាអំពីការជជែកដេញដោលរវាងលោក Trump និងលោក Biden។ តុលាការពន្យារថ្ងៃផុតកំណត់នៃការទទួលយកសន្លឹកឆ្នោតនៅរដ្ឋ Wisconsin។ អត្ថបទស្រាវជ្រាវរកឃើញថា ពលករចំណាកស្រុកប្រឈមបញ្ហាផ្លូវចិត្ត។ អ្នកវិទ្យាសាស្ត្រថា ការប្រែប្រួលអាកាសធាតុធ្វើឲ្យភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរឡើង។ រដ្ឋាភិបាលអភិរក្សនិយមថៃព្យាយាមដោះស្រាយការទាមទារឱ្យធ្វើកំណែទម្រង់រាជានិយម។ សេដ្ឋីអចលនទ្រព្យចិនម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ឆ្នាំពីបទពុករលួយ៕