ព័ត៌មានអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែលអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍នៅកម្ពុជា។ សមាជិកសភាអាមេរិកចូលរួមជាមួយសហគមន៍អន្តរជាតិជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវរឿងសិទ្ធិមនុស្ស។ ជនរងគ្រោះដាក់ពាក្យប្តឹងប្រជាការពារខណ្ឌ៧មករា ករណីបោកផ្ទប់នឹងថ្នល់មួយទំហឹងក្នុងពេលតវ៉ា។ មន្រ្តីទូតនានាជួបលោក កឹម សុខា ខណៈសវនាការប្រឆាំងរូបលោកអាចពន្យារពេលយូរឆ្នាំ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump លើកឡើងពីសន្លឹកឆ្នោតដែលគេបោះចោលថាជាភស្ដុតាងនៃការអាចបន្លំសន្លឹកឆ្នោត។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីកាន់តែប្រេះឆានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ មនុស្សរាប់ពាន់នាក់តវ៉ានៅក្នុងប្រទេសថៃ ទាក់ទិននឹងការពន្យារពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បណ្តាប្រទេសអឺរ៉ុបខាងលិចខិតខំបញ្ចៀសកុំឲ្យមានការបិទសកម្មភាពទូទាំងប្រទេស អំឡុងពេលមានជំងឺកូវីដ១៩៕
កម្មវិធីនីមួយៗ
-
16 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៦ មករា ២០២១
-
15 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៥ មករា ២០២១
-
14 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៤ មករា ២០២១
-
13 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៣ មករា ២០២១
-
12 មករា 2021
ព័ត៌មានពេលរាត្រី៖ ១២ មករា ២០២១
-
11 មករា 2021
ព័ត៌មានពេលរាត្រី៖ ១១ មករា ២០២១