ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋរស់នៅភូមិចម្លងគោ ខេត្តកោះកុង នៅតែបារម្ភការបណ្តេញចេញដោយក្រុមហ៊ុនចិន UDG ដែលរងទណ្ឌកម្មពីអាមេរិក។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី៖ «ស្ថានភាពនៃការចាប់ខ្លួនក្រុមយុវជននៅកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋ North Carolina ត្រៀមចាំការបោះឆ្នោតប្រធានាធិបតីដែលមានភាពតានតឹង។ គណបក្សប្រជាធិបតេយ្យអង្គាសប្រាក់បានជាង ៧១លានដុល្លារ ក្រោយការស្លាប់របស់ចៅក្រមតុលាការកំពូល Ruth Bader Ginsburg។ ផ្លាករបស់បាតុករថៃនៅក្បែរព្រះបរមរាជវាំងត្រូវបានអាជ្ញាធរដកហូត។ អគ្គលេខាធិការអង្គការសហប្រជាជាតិថា អង្គការនេះមិនទាន់គាំទ្រការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញទេ។ មនុស្សយ៉ាងតិច ៨ នាក់ស្លាប់ក្នុងហេតុការណ៍បាក់អាគារនៅឥណ្ឌា៕