ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមហ៊ុន UDG ការពារគម្រោងអភិវឌ្ឍរបស់ខ្លួន ខណៈពលរដ្ឋបន្តទាមទារដំណោះស្រាយជម្លោះដីធ្លី។ នាគចិនពង្រឹងខ្លួននៅអាស៊ានផ្តល់ប្រយោជន៍ដល់កម្ពុជាខ្លាំងជាងគេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Bidenនឹងជជែកដេញដោលគ្នានៅថ្ងៃទី២៩ ខែកញ្ញា។ ការដាក់ទណ្ឌកម្មជាសញ្ញាបង្ហាញពីជំហរដ៏ម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក ចំពោះចិនលើករណីសមុទ្រចិនខាងត្បូង។ ជំងឺកូវីដ១៩ មិនបានបង្អាក់ដល់ការជួញដូរគ្រឿងញៀនដែលកំពុងរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។ នាយក FBI ព្រមានពីព័ត៌មានក្លែងក្លាយរបស់រុស្ស៊ី ធ្វើឲ្យប្រធានាធិបតី Trump ខឹងសម្បារ។ ការស្ទង់មតិថា ពលរដ្ឋអាមេរិកាំងជិតពាក់កណ្តាលមិនចង់ចាក់វ៉ាក់សាំងកូវីដ១៩ទេ ទោះមាននៅថ្ងៃនេះក៏ដោយ។ ហ្វីលីពីន បដិសេធការអះអាងថា ប៉ូលិសបានសម្លាប់មនុស្សដែលទាក់ទិននឹងថ្នាំញៀនកាន់តែច្រើនឡើង។ សកម្មជននិងអ្នកជំនាញ អំពាវនាវឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ពីការរំលោភសិទ្ធិមនុស្សជាបទប្រល័យពូជសាសន៍ក្នុងប្រទេសចិន និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕