ព័ត៌មានអំពីកម្ពុជាមានដូចជា ការបង្ក្រាបអ្នកតវ៉ាបន្ថែមទៀតវាស់វែងឥទ្ធិពលរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ ជនរងគ្រោះត្រៀមដាក់ពាក្យប្តឹងសន្តិសុខ ករណីបោកផ្ទប់នឹងថ្នល់មួយទំហឹងក្នុងពេលតវ៉ា។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការស្តារលទ្ធិប្រជាធិបតេយ្យក្នុងបរិបទទំនាក់ទំនងបច្ចុប្បន្នរវាងអាមេរិក-កម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ភាគីជម្លោះនៅអាហ្វហ្គានីស្ថានធ្វើការចរចាសន្តិភាព ស្របពេលដែលការប្រយុទ្ធនៅបន្ត។ លោក Trump អះអាងថា លោកបាន «ធ្វើការអស្ចារ្យបំផុត» ទាក់ទិននឹងវិបត្តិកូវីដ១៩។ អង្គការសុខភាពពិភពលោករាយការណ៍ពីការកើនឡើងនូវការឆ្លងជំងឺកូវីដ១៩ យ៉ាងខ្លាំងក្នុងពេលមួយថ្ងៃ។ មនុស្សយ៉ាងតិច ៣៥ នាក់បានស្លាប់ដោយសារបញ្ហាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក៕