ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបង្កើនការគាបសង្កត់ដល់អ្នកការពារសិទ្ធិមនុស្ស។ សកម្មជនសិទ្ធិមនុស្សស្នើសុំអន្តរាគមន៍ពីអាមេរិកជួយដោះលែងសកម្មជនកម្ពុជាដែលត្រូវបានចាប់ខ្លួន។ សហភាពអឺរ៉ុបបង្ហាញក្ដី«បារម្ភកម្រិតធ្ងន់ធ្ងរ»អំពីការបង្ក្រាបថ្មីៗបន្ថែមទៀតនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសចិននិងឥណ្ឌា ឯកភាពឲ្យកងទ័ពរបស់ខ្លួនបញ្ឈប់ការប្រឈមមុខដាក់គ្នាក្នុងតំបន់ព្រំដែនដែលមានជម្លោះ។ ស្រុក Arlington ក្នុងរដ្ឋ Virginia ប្រារព្ធខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញាប្រចាំឆ្នាំរបស់ខ្លួន តាមរយៈប្រព័ន្ធអនឡាញ។ ប្រទេសឥណ្ឌាបានកត់ត្រានូវអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួនជិត១សែននាក់ក្នុងមួយថ្ងៃ។ អ្នកដឹកនាំរបបយោធាប្រទេសម៉ាលី បន្តកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ ស្តីពីគម្រោងបង្កើតរដ្ឋាភិបាលអន្តរកាលមួយ៕