ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឲ្យមាន«ម្ចាស់ការ» ហើយព្រមានអ្នករិះគន់មិនឲ្យបំផ្លាញសន្តិភាព។ ប្រាក់ខែកម្មករកាត់ដេរឡើង២ ដុល្លារ ខណៈជំហររោងចក្រចង់ឲ្យបន្ថយ។ អង្គការសិទ្ធិមនុស្សអំពាវនាវឲ្យកម្ពុជាដោះលែងសកម្មជនជាង១០នាក់ ដែលត្រូវបានចាប់ខ្លួន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាជាមួយវាគ្មិនលោក ប៉ិច ពិសី អំពី «កំណែទម្រង់អំពើពុករលួយក្នុងវិស័យតុលាការនិងបរិយាកាសវិនិយោគនៅកម្ពុជាក្នុងគ្រាកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញអាស៊ានឲ្យផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិនដែលសង់កោះក្នុងសមុទ្រចិនខាងត្បូង។ លោក Joe Biden បង្ហាញគម្រោងរក្សាការពារការងារឲ្យស្ថិតនៅក្នុងសហរដ្ឋអាមេរិក និងព័ត៌មានអន្តរជាតិផ្សេងទៀត៕