ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​លោកស្រី ​រ៉ូណា ស្មីត​ ឲ្យ​គោរព​គោល​ការណ៍​ក្រម​សីល​ធម៌​។ ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​អតីត​ស្នងការ​ខេត្ត​កំពង់ធំ​រឿង​ការ​បៀតបៀន​ផ្លូវ​ភេទ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ លោក Trump បំពាន​គោលការណ៍​បង្ការ​ជំងឺ​កូវីដ១៩ ទាក់ទិន​នឹង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ North Carolina។ លោក Trumpទៅ Florida និង North Carolina ដើម្បី​ឃោសនា​បោះឆ្នោត រី​ឯ​លោក Biden បញ្ចេញ​សារ​ឃោសនា​ថ្មី។ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមេរិក​នឹង​រៀបចំ​បោះឆ្នោត​លើ​សំណើ​ច្បាប់​ជំនួយ​កូវីដ១៩។ ចិន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ផ្តួចផ្តើម​សន្តិសុខ​ទិន្នន័យ។ អង្គការសុខភាព​ពិភពលោក (WHO) ពិនិត្យ​មើល​ឡើង​វិញ​នូវ​បទបញ្ញត្តិ​​សុខភាព​អន្តរជាតិ​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺកូវីដ១៩​​។ សមាជិក​ជាន់​ខ្ពស់​រដ្ឋសភា​ជំរុញ​ឲ្យ​រដ្ឋបាល​លោក Trump ពិនិត្យ​លើ​ករណី​បំពុល​មេ​បក្ស​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny។ នាយក​ក្រុមហ៊ុន​ឱសថ​ ០៩ នាក់​ សន្យា​ថា​ទាល់​តែ​វ៉ាក់សាំង​កូវីដ១៩ មាន​សុវត្ថិភាព ទើប​សុំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល។ ចិន​និង​ឥណ្ឌា​ចោទ​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​បាញ់​ព្រមាន​នៅ​ព្រំដែន​ជួរ​ភ្នំ​ហិមាល័យ​ដែល​មាន​ជម្លោះ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG