ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា សំណុំរឿងលោក កឹម សុខា អាចពន្យារពេលដល់២០២៤ ខណៈមេធាវីជំរុញឲ្យពន្លឿន។ ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិបារម្ភចំពោះការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់។ ស្ត្រីខ្មែរអាមេរិកាំងដែលជាប់ជាបេក្ខជនសមាជិកសភានៅរដ្ឋម៉ាស្សាជូសេដ្ឋ សហរដ្ឋអាមេរិក រៀបរាប់ពីការតស៊ូនយោបាយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Biden ប៉ះទង្គិចពាក្យសម្តីគ្នាអំពីវ៉ាក់សាំងជំងឺកូវីដ១៩។ ក្នុងទិវាពលកម្មអាមេរិក លោក Trump និងលោក Biden ផ្តោតលើអ្នកធ្វើការអាមេរិកាំង។ គណបក្សកាន់អំណាចជប៉ុនចាប់ផ្ដើមការប្រកួតជ្រើសរើសអ្នកស្នងតំណែងលោក Shinzo Abe។ មនុស្ស ៨ នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធនឹងការស្លាប់របស់លោក Jamal Khashoggi។ ការឃោសនាបោះឆ្នោតបានចាប់ផ្ដើមនៅមីយ៉ាន់ម៉ានៅថ្ងៃអង្គារទី០៨ ខែកញ្ញា ទោះមានហានិភ័យជំងឺកូវីដ១៩ ក៏ដោយ។ តេស្តអង់ទីគ័រជំងឺកូវីដ១៩ ក្លាយជារឿងខកចិត្ត។ មន្ទីរពេទ្យអាល្លឺម៉ង់ថា សុខភាពរបស់លោក Nalvany មេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៊ី មានភាពប្រសើរជាងមុន។ អ្នកកាសែតអូស្ត្រាលី ២ នាក់ចាកចេញពីប្រទេសចិន ដោយសារភ័យខ្លាចការចាប់ខ្លួន និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕