ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​និង​អាមេរិក​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដ៏​ចម្រូង​ចម្រាស។ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​បោក​ផ្ទប់​នឹង​ថ្នល់ ខណៈ​ក្រុម​គ្រួសារ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​តវ៉ា។ សកម្ម​ជន​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​បោះឆ្នោត ខណៈ​ជំងឺ​រាតត្បាត​កូវីដ ១៩ នៅ​បន្ត​ឆ្លង។ ​លោក សុន ឆ័យ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ពីរ​នាក់ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ពន្យា​រពេល​ចុះ​ហត្ថលេខា ដោយ​សារ​ជំងឺកូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden បង្ហាញ​គោល​នយោបាយ​ការបរទេស​ខុស​គ្នា​ស្រឡះ។ អង្គការ​សហប្រជាជាតិ​ថា វិបត្តិ​ជំងឺ​កូវីដ ១៩ បង្ក​ឲ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​អប់រំ​ជុំវិញ​ពិភពលោក។ វ៉ាក់សាំង​កូវីដ១៩ ​ចំនួន​ពីរ​ប្រភេទ​ដែល​អាច​នឹង​មក​ដល់​នៅ​ខែ​វិច្ចិកា ប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មីប្រកប​ដោយក្តី​សង្ឃឹម។ លោក​ប្រធានាធិបតី Trump ប្រាប់ពួក​អ្នក​បោះឆ្នោត​តាម​ប្រៃសណីយ៍ឲ្យ​តាម​មើល​សន្លឹកឆ្នោត​របស់ពួកគេ។ ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិកាំង​​ថា រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​ទំនុកចិត្ត​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍។ អង្គការយូនីសេហ្វ​ UNICEF ដឹកនាំ​​កិច្ចផ្តួចផ្តើម​សាកល​ដើម្បី​ទិញ​ចែកចាយ​វ៉ាក់សាំង​​ជំងឺ​កូវីដ១៩ និងព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG