ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ឌុច ស្លាប់ជាមួយ«កេរដំណែលអសោច» លាងលុបមិនបាន។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ» ភាគទី ៣ នេះ មានការពិភាក្សាស៊ីជម្រៅជាមួយវាគ្មិនគឺកញ្ញា យូ សុធារី អំពី «ប្រព័ន្ធគាំពារសង្គម»នៅកម្ពុជា។ ស្ត្រីខ្មែរដែលជាអតីតជនភៀសខ្លួន ឈ្នះការបោះឆ្នោតបឋមក្លាយជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ នៃសង្កាត់ Middlesex រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ សពអតីតប្រធានមន្ទីរស ២១សម័យខ្មែរក្រហម លោក ឌុច ត្រូវបូជា ដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។ លោក កឹម សុខា អំពាវនាវជាថ្មីឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក នៅថ្ងៃពុធទី០២ ខែកញ្ញានេះ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ទូទាំងប្រទេស តែមានលក្ខណៈប្រកៀកប្រកិតនៅរដ្ឋសំខាន់ៗ។ សហរដ្ឋអាមេរិកបដិសេធមិនចូលរួមក្នុងកិច្ចប្រឹងប្រែងជាសាកលលោកដើម្បីបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG