ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកឃ្លាំមើលថា ការព្រលយធ្វើនយោបាយរបស់អតីតសមាជិកបក្សជំទាស់ នឹងមិនមែនជាគន្លឹះសម្រាប់សា្តរប្រជាធិបតេយ្យកម្ពុជាទេ។ បាតុករកម្ពុជាបន្តតវ៉ាដាក់ញត្តិនៅស្ថានទូតអូស្ត្រាលីដើម្បីទាមទារឲ្យដោះលែងលោករ៉ុង ឈុន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «សារនយោបាយសំខាន់ពីបេក្ខជនប្រធានាធិបតីអាមេរិកនិងមហាសន្និបាតនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា អភិបាលរដ្ឋ Oregon ទទូចឲ្យបញ្ចប់«វដ្តនៃអំពើហិង្សា»នៅទីក្រុង Portland និងរិះគន់ក្រុមប្រដាប់អាវុធគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្មបន្តកើតឡើងនៅទីក្រុង Minsk ប្រទេសបេឡារុស ខណៈលោក Putinប្រធានាធិបតីរុស្ស៊ីជូនពរខួបកំណើតលោក Lukashenko។ ឥណ្ឌាបង្កើតកំណត់ត្រាពិភពលោកថ្មីដោយឆ្លងវីរុសកូរ៉ូណាជាង ៧៨.០០០ នាក់ក្នុងរយៈពេល២៤ ម៉ោងកាលពីថ្ងៃអាទិត្យ។ លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីគណៈរដ្ឋមន្ត្រីនឹងស្វះស្វែងរកការគាំទ្រដើម្បីជំនួសលោក Shinzo Abe សម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន។ ប៉ូលិសអ៊ីស្រាអែលបានបង្ហាញប្រព័ន្ធឡាហ្ស៊ែរថ្មីមួយដែលនឹងប្រើដើម្បីស្ទាក់ចាប់ប៉ោងប៉ោងដាក់ជាតិផ្ទុះឲ្យហើរតាមខ្យល់ដែលបង្ហោះចេញពីតំបន់ Gaza Strip និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕