ព័ត៌មានអំពីកម្ពុជាមានដូចជា ស្ថាប័នសិទ្ធិមនុស្សកម្ពុជាថា មិនមានការរឹតត្បិតសេរីភាពពលរដ្ឋ ខណៈប្រេសិតអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភ។ សាលាឧទ្ធរណ៍បង្គាប់ឱ្យបន្តឃុំខ្លួនលោក រ៉ុង ឈុន ខណៈមានសម្រែកអ្នកតវ៉ា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ភរិយាប្រធានាធិបតីអាមេរិកថ្លែងអំពីវិបត្តិជំងឺកូវីដ១៩ នៅសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ លោកប្រធានាធិបតី Trump តែងតាំងរដ្ឋមន្រ្តីស្តីទីក្រសួងសន្តិសុខមាតុភូមិជារដ្ឋមន្រ្តីពេញសិទ្ធិ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បំពេញទស្សនកិច្ចនៅប្រទេសបារ៉ែន។ រដ្ឋមន្រ្តីការបរទេសក្រិកនិងតួកគីថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រុងប្រៀបខ្លួនធ្វើការចរចា។ មនុស្សម្នាក់ត្រូវគេបាញ់ស្លាប់ក្នុងពេលតវ៉ាលើករណីប៉ូលិសបាញ់បុរសស្បែកខ្មៅម្នាក់នៅរដ្ឋ Wisconsin។ សម្រាប់លោក Trump ឬ លោក Biden កូរ៉េខាងជើងនៅតែជាបញ្ហាជានិច្ច។ សមាជិកសភាហុងកុងពីររូបដែលគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានចាប់ខ្លួន។ ចលនាតវ៉ាមិនធ្លាប់មានក្នុងប្រទេសបេឡារុសប្រឈមមុខនឹងសមរភូមិក្ដៅ៕