ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ស ខេង បង្ហើបពីរឿងប្រទេសឡាវ«បណ្ដោយ»គ្រឿងញៀនហូរចូលកម្ពុជា។ អ.ស.ប និងសង្គមស៊ីវិលទទូចឱ្យរដ្ឋបញ្ឈប់ការវាយដំ និងការចាប់ខ្លួនអ្នកតវ៉ាអហិង្សា។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកស្រី Michelle Obama ថា លោក Trump មិនស័ក្ដិសមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ North Carolina លុបចោលការសិក្សាដោយផ្ទាលក្នុងថ្នាក់ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩។ លោក Trump ចង់បានសេវាប៉ុស្ដិ៍ប្រៃសណីយ៍លឿនជាងសព្វថ្ងៃ។ ក្រុមហ៊ុនអាមេរិកមួយ មានគម្រោងចាប់ផ្តើមដំណាក់កាលសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២លើមនុស្សក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដាលោក Bill Morneau លាចេញពីតំណែង និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕