ព័ត៌មានអំពីកម្ពុជាមានដូចជា មន្ត្រីសិទ្ធិមនុស្សអាមេរិកស្នើឲ្យកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ អ្នកការពារសិទ្ធិមនុស្សថា លោក ហ៊ុន សែន កំពុងរំលោភសិទ្ធិបញ្ចេញមតិ គ្រាដែលលោកព្រមានចាប់ខ្លួនអ្នកតវ៉ារឿងបោះបង្គោលព្រំដែន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់ពីជំងឺកូវីដ១៩ លើយុវជន និងពលកម្មការងារកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ការជ្រើសរើសរបស់លោក Biden យកលោកស្រី Harris ជាបេក្ខជនអនុប្រធានាធិបតី ត្រូវគេមើលឃើញថាជាជម្រើសប្រវត្តិសាស្ត្រ និងមានសុវត្ថិភាព។ មនុស្សយ៉ាងតិចមួយសែននាក់ «ដើរក្បួនដើម្បីសេរីភាព» ក្នុងប្រទេសបេឡារុស។ អ្នកជំនាញសហរដ្ឋអាមេរិកថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយ អាចមានភាពស៊ាំនឹងជំងឺពី ៣ ខែទៅមួយឆ្នាំ។ កូរ៉េខាងត្បូងប្រឈមការឆ្លងរាលដាលថ្មីនៃវីរុសកូរ៉ូណា។ ចំនួនមនុស្សស្លាប់កើនឡើងនៅក្នុងការវាយប្រហារលើសណ្ឋាគារ Oceanfront Resort៕