ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្នុងខួប៧០ឆ្នាំ មន្ត្រីជាន់ខ្ពស់អាមេរិកថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើជាមិត្តនិងដៃគូដ៏ល្អរបស់កម្ពុជា។ កំណើនអ្នកឆ្លងវីរុសកូរ៉ូណានិងការថ្លោះធ្លោយក្នុងការតាមដាន បង្កកង្វល់ថ្មីអំពីការឆ្លងវីរុសនេះនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកបោះឆ្នោតឯករាជ្យអាមេរិក ចេញទៅបោះឆ្នោតដោយផ្តោតលើបញ្ហាក្នុងប្រទេស ជាជាងមនោគមវិជ្ជានយោបាយ។ច្បាប់សន្តិសុខជាតិថ្មី បណ្តាលឲ្យទីក្រុងហុងកុងបាត់បង់ឋានៈជាមណ្ឌលផ្សព្វផ្សាយព័ត៌មានប្រចាំទ្វីបអាស៊ី។ ក្រុមអ្នកចូលលួចទិន្នន័យរុស្ស៊ី ព្យាយាមលួចលទ្ធផលស្តីពីការស្រាវជ្រាវរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សហគមន៍ជនជាតិភាគតិចនៅប្រទេសកេនយ៉ា ប្តឹងតវ៉ាអំពីការបណ្តេញពួកគេចេញពីតំបន់ព្រៃទាំងបង្ខំ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG