ព័ត៌មានអំពីកម្ពុជាមានដូចជា បញ្ហាចម្រូងចម្រាសនៃការដុតគោយន្តដឹកឈើក្នុងខេត្តពោធិ៍សាត់ នាំឲ្យគ្រួសារម្ចាស់គោយន្តបារម្ភអំពីជីវភាពក្រីក្របន្ថែមទៀត។ សកម្មជនអតីតសមាជិកគណបក្សប្រឆាំងបីនាក់ ត្រូវចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ទំនាក់ទំនងកម្ពុជា-អាមេរិកក្នុងស្ថានភាពប្រជាធិបតេយ្យបច្ចុប្បន្ន»។ ព័ត៌មានអន្តរជាតិមានដូចជា អ្នកជំនួយការកំពូលថា សេដ្ឋីបណ្តាញព័ត៌មានក្រុងហុងកុងបានត្រូវចាប់ខ្លួននៅក្រោមច្បាប់សន្តិសុខជាតិ។ សហរដ្ឋអាមេរិក មានការឆ្លងវីរុសកូរ៉ូណាលើស៥លានករណី។ រដ្ឋមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកសរសើរវិធានការរបស់តៃវ៉ាន់ចំពោះជំងឺកូវីដ ១៩។ មហាអំណាចពិភពលោក សន្យាផ្តល់ប្រាក់ជិត៣រយលានដុល្លារដល់ប្រទេសលីបង់ បន្ទាប់ពីហេតុការណ៍ផ្ទុះ។ បុគ្គលិកផ្តល់ជំនួយបារាំង៦នាក់ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលត្រូវសម្លាប់ដោយពួកខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ្សេរីយ៉ា។ អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Singh ថា ឥណ្ឌាត្រូវអនុវត្តជំហានចំនួន ៣ ដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩៕