ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:49 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ថា​ ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ហាម​ឃាត់​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​បង្ហាញ​កេរ​ភេទ​ ​ខណៈ​មាន​ការ​រិះគន់​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី។ កង​សន្តិសុខ​ បំបែក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​និង​បណ្តាល​ឲ្យ​យុវតី​ពីរ​នាក់ ​រង​របួស។ កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ» ភាគ​ទី១ ស្តី​អំពី «ការ​ប្រែប្រួល​អាកាសធាតុ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ​ មាន​គោលបំណង​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជំនួយ​ក្នុង​គ្រា​មាន​ជំងឺ​កូវីដ១៩​នៅ​ចុង​សប្តាហ៍​នេះ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​នៅ​រដ្ឋធានី​បេរូត បង្ក​ឲ្យ​មនុស្ស​ស្លាប់​អស់​យ៉ាង​តិច​ណាស់​​១០០ ​នាក់​និង​រង​របួស​រាប់​ពាន់​នាក់។ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Pompeo សន្យា​ការពារ​ពួក​សកម្មជន​ក្រុង​ហុងកុង​ដែល​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស។ ប៉ូលិស​ម៉ាឡេស៊ី​បាន​វាយឆ្មក់​ការិយាល័យ​របស់​ទូរទស្សន៍ Al Jazeera និង​រឹបអូស​យក​កុំព្យូទ័រ។ ខ្យល់ព្យុះ Isaias បាន​សម្លាប់​មនុស្ស​អស់ ៦ នាក់​នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG