ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលព្រមានប្រើវិធានការច្បាប់ប្រឆាំងការតវ៉ា ដែលដាក់សម្ពាធលើតុលាការក្នុងករណីលោក រ៉ុង ឈុន។ អ្នកនាំពាក្យរដ្ឋាភិបាល៖ ចលនាមហាជនមិនអាចដោះស្រាយបញ្ហាព្រំដែនកម្ពុជាវៀតណាមបានទេ។ អ្នកនេសាទខ្សត់ត្រី ខណៈរដូវទឹកទន្លេសាបហូរបញ្ច្រាសចូលបឹងទន្លេសាបយឺតជាងធម្មតា។ ព័ត៌មានអន្តរជាតិវិញមានដូចជា សេតវិមាននិងគណបក្សប្រជាធិបតេយ្យ និយាយថាមានការជឿនលឿនខ្លះឆ្ពោះទៅកាន់កិច្ចព្រមព្រៀងជំនួយសម្រាប់គ្រាមានវីរុសកូរ៉ូណា។ លោកប្រធានាធិបតីត្រាំ ចាត់វិធានការកម្រិតចំនួនអ្នកធ្វើការសញ្ជាតិបរទេសក្នុងទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ។ លោកប្រធានាធិបតី ត្រាំរិះគន់ទីប្រឹក្សាសេតវិមានទទួលបន្ទុកវីរុសកូរ៉ូណា។ ក្រុមអ្នកបោះឆ្នោតនៅរដ្ឋចំនួន ៥ កំពុងបោះឆ្នោតបឋម។ ទីផ្សារហ៊ុននៅអាស៊ីកើនខ្លាំងផ្នែកផលិតកម្ម។ លោក ត្រាំ ទុកពេល ៤៥ ថ្ងៃឲ្យក្រុមហ៊ុនMicrosoft សម្រេចដោះស្រាយបញ្ហាក្រុមហ៊ុន TikTok របស់ចិន។ ប្រធានអង្គការសុខភាពពិភពលោកជំរុញឲ្យបណ្តាប្រទេស និងបុគ្គលខិតខំឲ្យអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងការរាលដាលនៃជំងឺកូវីដ១៩។ អ្នកនាំពាក្យក្រុមតាលីបង់ថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo និងអ្នកចរចាក្រុមតាលីបង់ពិភាក្សាដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕