ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ខណៈ​ពលរដ្ឋ​បន្ត​តវ៉ា។ អាជ្ញាធរ​ព្រមាន​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ការ​​​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​ ដោយ​មិន​ជូន​ដំណឹង។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្រ្តី​ក្នុង​ភាព​ជា​​អ្នកដឹកនាំ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ជំនាញ​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន​ថា ការ​រាលដាល​នៃ​វីរុស​បាន​ទៅ​ដល់​តំបន់​ទី​ជនបទ​និង​ទីប្រជុំជន។ សេតវិមាន និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​ខ្វែង​គំនិត​គ្នា​អំពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ ប្រទេស​អូស្រ្តាលី បញ្ជា​ឲ្យ​បិទ​ពាណិជ្ជកម្ម​ក្រុង​ Melbourne រយៈពេល​៦សប្តាហ៍​ ខណៈ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩។ សកម្មជន​​អាមេរិក​ម្នាក់​ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង​អះអាង​ថា លោក នឹង​មិន​ដក​ថយ​ទេ។ លោក Trump ប្រកាស​ដាក់​ភាព​អាសន្ន​លើ​រដ្ឋ North Carolina នៅ​ពេល​ខ្យល់​ព្យុះ Isaias ជិត​មក​ដល់។ ការវាយប្រហារ​ដ៏​ប្រល័យ​នៅ​ពន្ធនាគារ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម បាន​សម្លាប់​មនុស្ស​២១នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG