ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា  មន្រ្តី​កម្ពុជា​ការពារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ថា​ ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។ រដ្ឋាភិបាល​អនុញ្ញាត​លំហាត់​ប្រាណ​តាម​ទីសាធារណៈ ខណៈ​រឹតបន្តឹង​ខ្លាំង​លើ​សេវា​កម្សាន្ត​នៅ​តាម​ក្លឹប​រាត្រី។ កសិករ​នៅ​ខេត្ត​ព្រៃវែង​ងាក​ពី​ការ​ធ្វើ​ស្រែ​ទៅ​ចិញ្ចឹម​ត្រី ចំ​ពេល​ចិន​បើក​ទីផ្សារ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចំនួន​​ពីរ​នឹង​​សាក​ល្បង​លើ​មនុស្ស​​ចំនួន ៣ ម៉ឺន​នាក់។ លោក Trump ថា សហរដ្ឋ​អាមេរិក «កំពុង​ធ្វើ​បាន​ល្អ» ក្នុង​កិច្ចការ​​បង្កើត​វ៉ាក់សាំង​កូវីដ១៩។ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​បាន​តុលាការ​សម្រេច​ថា​មាន​កំហុស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំ​កូរ៉េ​ខាងជើង​ថា មិន​មាន​សង្គ្រាម​ទៀត​ទេ​ដោយ​សារ​តែ​អាវុធ​នុយក្លែអ៊ែ​​របស់​ខ្លួន​​ធានា​សុវត្ថិភាព​និង​អនាគត​របស់​កូរ៉េខាងជើង។ ហុងកុង​ចេញ​បំរាម​មិន​ឲ្យ​ពលរដ្ឋ​លើស​ពី​​២​នាក់​​ជួប​​ជុំ​គ្នា។ ចិន​ផ្អាក​កិច្ច​ព្រមព្រៀង​បត្យាប័ន​ទីក្រុង​ហុងកុង​ជាមួយ​កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស។ជនភៀសខ្លួន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ ២៦ នាក់​ ត្រូវ​គេ​រក​ឃើញ​ថា​បាន​លាក់ខ្លួន​នៅ​លើ​កោះ​តូច​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ កូរ៉េខាងជើង​បង្កើន​វិធានការ​ការពារ​ជំងឺ​កូវីដ១៩ បន្ទាប់ពី​មាន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​នេះ​មួយ​ករណី និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG