ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនស្នើឲ្យកម្ពុជាបង្កើតសួនកសិឧស្សាហកម្ម ខណៈប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុនថ្ងៃ EBA ត្រូវដក។ របាយការណ៍អង្គការសិទ្ធិមនុស្ស៖ ទីក្រុងភ្នំពេញនឹងប្រឈមជំនន់ទឹកភ្លៀងខ្លាំងជាងជាងមុន បើសិនបាត់បឹងទំពុន។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការផ្ទេរសមត្ថកិច្ចផ្តល់សេវាបណ្ណគ្រួសារនិងស្នាក់នៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុងចេនឌូនៃប្រទេសចិន បិទទ្វារតាមបញ្ជារបស់រដ្ឋាភិបាលក្រុងប៉េកាំង។ គណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាអាមេរិកនឹងបង្ហាញសំណើកញ្ចប់ថវិកាជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩។ លោក Trumpបង្ហាញការគាំទ្រខ្លាំងចំពោះការពាក់ម៉ាស់។ វៀតណាមកំពុងជម្លៀសអ្នកទេសចរចេញពីតំបន់ដែលមានករណីឆ្លងវីរុសកូរ៉ូណាថ្មី។ សពរបស់លោក John Lewis នឹងត្រូវតម្កល់ជាសាធារណៈនៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ស្រ្តីជនជាតិអាមេរិកាំងម្នាក់ត្រូវបានចាប់ខ្លួនដោយរងការចោទប្រកាន់ថាបានផ្តល់ការគាំទ្រដល់ក្រុមភេរវកម្មអាល់កៃដា។ មេដឹកនាំសាសនានានានៅមីយ៉ាន់ម៉ាអំពាវនាវឱ្យមានសន្តិភាព នៅចំពេលដែលកាន់តែមានភាពចលាចល៕