ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​ផ្ទុះ​ហ្គាស​សម្លាប់​មនុស្ស​៤​នាក់​នៅ​ភ្នំពេញ នាំឲ្យ​ព្រួយ​បារម្ភ​បន្ថែម​លើ​ការគ្រប់គ្រង​ហ្គាស​នៅ​កម្ពុជា។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ទទួល​យក​ការ​រិះគន់​សិល្បៈ​នឹង​ជួយ​ឲ្យ​វប្បធម៌​កម្ពុជា​មាន​ភាពប្រសើរ​ឡើង»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បន្ទប់​សង្គ្រោះ​បន្ទាន់​​ក្នុង​មន្ទីរពេទ្យ​ទាំង ៥០ នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក មិន​មាន​គ្រែ​គ្រប់គ្រាន់​សម្រាប់​អ្នក​ជំងឺ។ គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជ្រើសរើស​បេក្ខជន​ថ្មី​ជំនួស​លោក John Lewis ដែល​ទើប​បាន​ស្លាប់។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ជំរុញ​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស់ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ត្រូវ​តែ​ពាក់​ម៉ាស់​ទេ។ ផ្សារ​ភាគ​ហ៊ុន​សាកលលោក​ធ្លាក់​ចុះ​នៅ​សប្តាហ៍​នេះ។ មេដឹកនាំ​កូរ៉េខាងជើង​ខឹង​សម្បារ​រឿង​ពន្យារពេល​សាងសង់​មន្ទីរពេទ្យ​ថ្មី​នៅ​ក្រុង​ព្យុងយ៉ាង។ ឧបករណ៍​ថត​ទិន្នន័យ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​ដែល​គេ​បាញ់​ធ្លាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​សម្រាប់​ធ្វើការ​វិភាគ។ អង្គការ Amnesty International ថា យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​សម្លាប់​ជនស៊ីវិល​នៅ​ក្នុង​ការ​វាយប្រហារ​មិន​រើស​មុខ។ ករណី​ថ្មីៗ​នៃ​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេសកកម្ម​យោធា​អាមេរិក​ក្នុង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG