ត។ ស្ត្រីខ្មែរម្នាក់រស់នៅប្រទេសកូរ៉េខាងត្បូង បានផលិតវីដេអូអំពីវិធីធ្វើម្ហូបចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក «Kitchen Story» ដោយទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា។ សិល្បករសិល្បការិនី ស្វែងរកជម្រើសដើម្បីបន្តការសម្តែង ខណៈជំងឺកូវីដ១៩ អូសបន្លាយ។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា សិស្សចិនដែលមានខ្សែរយៈ បន្លំអត្តសញ្ញាណអ្នកដទៃដើម្បីបានចូលរៀនមហាវិទ្យាល័យ។ អ្នកវិភាគ៖ ការតែងតាំងជនជាតិអាមេរិកាំងជានាយកប្រតិបត្តិ TikTok នឹងមិនជួយដល់មុខមាត់ក្រុមហ៊ុននេះនៅសហរដ្ឋអាមេរិកទេ។ វៀតណាមប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ខណៈក្រុមអ្នកវិនិយោគចាកចេញពីចិន។ រដ្ឋាភិបាលថ្មីនៃប្រទេសបារាំងចូលកាន់តំណែងនៅពេលមានវិបត្តិ៕