ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរហាមមិនឲ្យជួបជុំក្នុងខួប ៤ ឆ្នាំនៃឃាតកម្មលោក កែម ឡី ខណៈយុវជនម្នាក់ត្រូវបានអាជ្ញាធរនាំទៅសាកសួរ។ ពលរដ្ឋទទួលប័ណ្ណក្រីក្រអាចកើនជាង ៣ ម៉ឺនគ្រួសារបន្ថែមទៀតក្នុងគម្រោងទទួលសាច់ប្រាក់ពីរដ្ឋាភិបាល។ អ្នកឃ្លាំមើលថា ៤ ឆ្នាំក្រោយការស្លាប់របស់លោក កែម ឡី ប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ ខណៈយុត្តិធម៌មិនទាន់មាននៅឡើយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិក ជូនដំណឹងជាផ្លូវការដល់អង្គការសុខភាពពិភពលោក WHO អំពីការដកសមាជិកភាពចេញពីអង្គការនេះ។ ប្រធានាធិបតីប្រទេសម៉ិកស៊ិកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដោយផ្តោតលើពាណិជ្ជកម្ម។ ចិនបើកទីស្នាក់ការទីភ្នាក់ងារសន្តិសុខថ្មីនៅក្នុងទីក្រុងហុងកុង។ លោក Trump ថា លោកអាចជួបម្ដងទៀតជាមួយនឹងលោក Kim Jong Un។ គណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកសង្ឃឹមថាអាចដណ្ដើមគ្រប់គ្រងព្រឹទ្ធសភាមកវិញ។ សហរដ្ឋអាមេរិកដាក់កំហិតទិដ្ឋាការលើមន្ត្រីចិនទាក់ទិននឹងបញ្ហានៅតំបន់ទីបេ។ ចិនថាខ្លួននឹងចូលរួមកិច្ចពិភាក្សានុយក្លេអ៊ែរ បើសហរដ្ឋអាមេរិកកាត់បន្ថយចំនួនអាវុធ។ វេជ្ជបណ្ឌិត Fauci ដាស់តឿនពលរដ្ឋអាមេរិកាំង កុំឲ្យមើលស្រាលជំងឺកូវីដ១៩ ទោះករណីស្លាប់ធ្លាក់ចុះ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕