ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​កាន់កាប់​ដី​ជាង​ ៥ ពាន់​ហិកតា​និង​អភិបាល​រង​ខេត្ត​បាត់ដំបង។ មន្រ្តី​កម្ពុជា​ថា​ ប៉ូលិស​បន្ត​ស្វែងរក​មេខ្លោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​នឹង​ការ​រឹត​បន្តឹង​បទល្មើស​ចរាចរណ៍។ សំណាង​និង​វប្បធម៌​ជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយសារ​ជំងឺ​កូវីដ១៩ កើន​ឡើង​ដល់ ១ សែន ៣ ម៉ឺននាក់។ ច្បាប់​ថ្មី​ចែង​ថា សិស្ស​បរទេស​ត្រូវ​តែ​ចាកចេញ​ពី​សហរដ្ឋអាមេរិក ប្រសិន​បើ​ការ​សិក្សា​ត្រូវ​ធ្វើ​តាម​អនឡាញ។ ប្រធានាធិបតី​ម៉ិកស៊ិក​មាន​គម្រោង​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​ ១ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ កូរ៉េ​ខាង​ជើង​ថា ខ្លួន​មិន​ចង់​ចរចា​ម្ដង​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ Facebook និង​បណ្ដាញ​សង្គម​អនឡាញ​ផ្សេង​ទៀត​ច្រានចោល​សំណើ​សុំ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ក្នុង​ទីក្រុង​ហុងកុង។​ អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​បាក់ដី​នៅ​ជប៉ុន​កើន​ដល់​យ៉ាង​តិច ៥០ នាក់ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG