ព័ត៌មានអំពីកម្ពុជាមានដូចជា ការចាប់អ្នកសារព័ត៌មានបង្ហោះសារលើហ្វេសប៊ុកនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះសេរីភាពបញ្ចេញមតិ។ លោក រ៉ាត់ រត្នមុនី បង្ហាញខ្លួននៅតុលាការ ខណៈគ្រួសារបន្តការពារភាពស្អាតស្អំរបស់លោក។ ព័ត៌មានអន្តរជាតិមានដូចជា បទសម្ភាសន៍ VOA អំពីឥទ្ធិពលនៃការអនុម័តច្បាប់សន្ដិសុខជាតិក្រុងហុងកុង។ ចិនបង្ហាញចំណុចលម្អិតនៃច្បាប់សន្តិសុខជាតិថ្មីដែលទើបអនុម័តសម្រាប់ទីក្រុងហុងកុង ដែលបង្កឲ្យមានការតវ៉ា។ ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឲ្យមានកិច្ចប្រជុំម្ដងទៀតរវាងលោក Trump និងលោក Kim។ ទីភ្នាក់ងារ USAGM តែងតាំងនាយកស្ដីទីសម្រាប់សំឡេងសហរដ្ឋអាមេរិក VOA។ លោក Hicken Looper ខាងគណបក្សប្រជាធិបតេយ្យនឹងប្រជែងអាសនៈព្រឹទ្ធសភាជាមួយលោក Cory Gardner ខាងគណបក្សសាធារណរដ្ឋ។ អនុប្រធានាធិបតីអាមេរិកថា ទោះករណីឆ្លងជំងឺកូវីដ១៩កើនឡើង តែករណីស្លាប់មានកម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានខែនេះ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Pompeo ជំរុញឲ្យអ៊ីរ៉ង់ទទួលខុសត្រូវតាមការដាក់ទណ្ឌកម្មលើការលក់អាវុធ។ លោក Lopez Obrador ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕