ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ជម្រះការនិយាយស្មានៗថា កូនប្រុសរបស់លោកនឹងក្លាយជាមេដឹកនាំខ្មែរបន្តពីលោក។ របាយការណ៍៖ «ភាពជំពាក់លើសលប់ក្នុងវិស័យកាត់ដេរ» នាំឲ្យកម្មករត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ និងខ្ចីគេបន្ថែមដើម្បីសងមីក្រូហិរញ្ញវត្ថុ។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហភាពអឺរ៉ុបបើកព្រំដែនវិញសម្រាប់ពលរដ្ឋពីប្រទេស១៤ តែហាមទេសចរអាមេរិក។ នាយករដ្ឋមន្ត្រីឥណ្ឌាព្រមានពលរដ្ឋកុំឲ្យធ្វេសប្រហែលនឹងជំងឺកូវីដ១៩ ខណៈក្រុងខ្លះបន្តការបិទសកម្មភាព។ សេតវិមានការពាររឿងដែលលោកត្រាំមិនត្រូវបានជូនដំណឹងអំពីរុស្ស៊ីឲ្យរង្វាន់ដល់អ្នកសម្លាប់ទាហានអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាមេរិកនិងមេដឹកនាំតាលីបង់ពិនិត្យឡើងវិញដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន។ អ៊ីរ៉ង់កាត់ទោសប្រហារជីវិតអ្នកកាសែតដែលបានជួយជំរុញបាតុកម្មទូទាំងប្រទេស។ ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបង្ហាញការគាំទ្រចំពោះការស្វែងរកយុត្តិធម៌ពូជសាសន៍៕
កម្មវិធីនីមួយៗ
-
29 ធ្នូ 2020ព័ត៌មានពេលព្រឹក៖ ២៩ ធ្នូ ២០២០
-
28 ធ្នូ 2020ព័ត៌មានពេលព្រឹក៖ ២៨ ធ្នូ ២០២០
-
27 ធ្នូ 2020ព័ត៌មានពេលព្រឹក
-
26 ធ្នូ 2020ព័ត៌មានពេលព្រឹក
-
25 ធ្នូ 2020ព័ត៌មានពេលព្រឹក៖ ២៥ ធ្នូ ២០២០
-
24 ធ្នូ 2020ព័ត៌មានពេលព្រឹក៖ ២៤ ធ្នូ ២០២០