Hello VOA សំឡេងជំនាន់ថ្មី៖ ការអាននៅកម្ពុជាស្ថិតក្នុងកម្រិតទាប ដែលត្រូវការការជំរុញបន្ថែម
ការអានត្រូវបានគេទទួលស្គាល់ថា មានអត្ថប្រយោជន៍ក្នុងការបង្កើនចំណេះដឹង និង អភិវឌ្ឍន៍ការគិតឲ្យមានភាពប្រសើរឡើង។ លោក ស៊ិង សុង ស្ថាបនិកក្លឹបអ្នកអានគ្មានព្រំដែន ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ក្នុងពេលបច្ចុប្បន្ន ការអាននៅកម្ពុជា មិនទាន់មានភាពទូលំទូលាយនៅឡើយដោយសារការកើនឡើងនូវបច្ចេកវិទ្យា កង្វះការគាំទ្រពីក្រុមគ្រួសារ និងក្រសួងពាក់ព័ន្ធ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ មិថុនា ២០២០)